(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនានេះ បានចោទប្រកាន់ជាផ្លួវការហើយលើលោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាល របស់លោកស្រីពីបទពុករលួយ។
ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងខ្លីដូច្នេះថា៖ «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយបានធ្វើអធិការកិច្ច លើសំណុំរឿងពុករលួយលើអតីតទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី…ហើយលោកស្រីត្រូវបានគេរកឃើញថាពិតជាបានប្រព្រឹត្តអំពើពុករលួយប្រាកដមែនតាមរយៈ ការប្រើប្រាស់តំណែង និងតួនាទីរបស់លោកស្រី»។
បើតាមច្បាប់មីយ៉ាន់បច្ចុប្បន្ន អ្នកនយោបាយដែលត្រូវផ្ដន្ទាទោស ឬចោទប្រកាន់ជាផ្លូវការពីបទពុករលួយអាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ រហូតដល់ទៅ១៥ឆ្នាំ៕
Bloomberg
មតិយោបល់