កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ មានករណីអំពើលួច ទូរស័ព្ទ ចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ុត កុម្ភៈ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរកម្មកររោងចក្រ ។
ជនសង្ស័យឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
មុខសញ្ញាទើបចេញពីពន្ធនាគារខេត្តកណ្តាល ដោយជាប់រយៈពេល៦ខែពីបទលួច មានសារធាតុញៀនក្នុងទឹកនោម ។
វត្ថុតាងចាប់យក៖ទូរស័ព្ទមួយគ្រឿងម៉ាក oppo ពណ៌ក្រហម (របស់ជនរងគ្រោះ) ។
កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងដេកលង់លក់ ដោយទុកទូរស័ព្ទមួយគ្រឿង លើក្បាលដំណេក ដោយភ្លេចបិទចង្អួច ពេលនោះជនសង្ស័យ ក៏បានធ្វើសកម្មភាពលួចយក ហើយរត់គេចខ្លួនបាត់ទៅ ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំង ប៉ុស្តិ៍ព្រែកហូរ បានស្រាវជ្រាវធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីតែម្តង ។
តាមការសាកសួរជនសង្ស័យ បានឆ្លើយថា ទើបតែប្រព្រឹត្តបានចំនួន០២លើក ដោយលើកទី១លួចខ្សែភ្លើងជាប់គុក៦ខែ និងលើកទី២លួចទូរស័ព្ទ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្តងទៀតតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕
មតិយោបល់