អត្ថបទនេះបានចេញផ្សាយលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០១០ បានធ្វើការដាស់តឿន ទៅហើយនៃវិបត្តិមួយនៅពេលខាងមុខ។
អនុតំបន់សាហារា គឺស្ថិតក្នុងបញ្ជីមួយដែលមានហានិភ័យច្រើនជាងគេ ក្នុងការផ្គត់ផ្គង់ទឹក ដោយរបាយការណ៍ បានព្រមានថា នៅពេលខាងមុខទាំងនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក នឹងមានការថយចុះធនធានទឹកធម្មជាតិ ដោយសារមានការបំពុលបរិស្ថានច្រើន។
របាយការណ៍ពីក្រុម អ្នកវិភាគ Maplecroft និយាយថា មានប្រទេសចំនួន១០ ដែលជួបនឹងហានិភ័យដោយគ្មានទឹកប្រើ ក្នុងនោះមានប្រទេស សូម៉ាលី , ម៉ូរីតានី , ស៊ូដង់ ,នីហ្សេរីយ៉ា , អ៊ីរ៉ាក់ , អ៊ូបេគីស្ថាន, ប៉ាគីស្ថាន, អេហ្ស៊ីប, តូមិននីស្ថាន, និងប្រទេស ស៊ីរី។
របាយការណ៍នៃចំណាត់ថ្នាក់នេះ បានធ្វើការវាយតម្លៃ នៃការចូលដំណើរការកាន់កាប់ទឹក ការទាមទារទឹក និងការផ្គត់ផ្គង់ ខាងក្រៅពីប្រទេសនានា។ ហើយប្រទេសដែលទទួលទឹកពីប្រទេសក្រៅច្រើនជាងគេ រហូតដល់ទៅ ៩០ភាគរយ នោះគឺប្រទេស ម៉ូរីតានី ក្នុងតំបន់អាហ្វ្រិក និង នីហ្សេរីយ៉ា ៕
មតិយោបល់