ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសរុស្ស៊ី

(ភ្នំពេញ)៖ នៅវេលាម៉ោង០៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់២៣ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសរុស្ស៊ី ហើយ។

បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនិច្ចនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងមានកម្មវិធីសំខាន់ៗ ដូចជា៖

– ចូលរួមកិច្ចប្រជុំកំពូល ប្រធានសភាអាស៊ី អឺរ៉ុប លើកដំបូង នៅទីក្រុងម៉ូស្គូ
– ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹងនាំជាន់ខ្ពស់ សភាឌូម៉ាសហព័ន្ធរុស្ស៊ី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហការប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំង២ កម្ពុជា-រុស្ស៊ី ផងដែរ៕

photo_2016-04-16_21-05-40photo_2016-04-16_21-05-37photo_2016-04-16_21-05-48photo_2016-04-16_21-05-27 photo_2016-04-16_21-05-30 photo_2016-04-16_21-05-34 photo_2016-04-16_21-05-45

មតិយោបល់