ព័ត៌មានជាតិ

Update៖ផ្ទះលក់គ្រឿងសំណង់យីហោ មហាលាភ និង២ខ្នងទៀតត្រូវអគ្គិភ័យឆាបឆេះនៅក្រុងសៀមរាប

សៀមរាបៈ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កើតហេតុវេលាម៉ោង៣និង២៨ នាទី រលត់ទៅវិញនៅវេលា៤និង៤០ នាទី ឆេះផ្ទះឈើចាស់០១ខ្នងទំហំ ៥×៥ ម៉ែត្រ ប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង និងរាលដល់ផ្ទះចំនួន ០៣ ខ្នង ទៀត ។

ដែលទី១ ផ្ទះលក់គ្រឿងសំណង់យីហោមហាលាភ របស់ឈ្មោះ វ៉ាញ សុខលក្ខិណា ភេទ ស្រី អាយុ ៣០ ឆ្នាំ នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ខូចខាត ជញ្ជាំងខាងក្រោយ និងពិដាន ប្រមាណ៣០ភាគរយនៃតួផ្ទះ ។
– ផ្ទះទី២ របស់ឈ្មោះ អ៊ា សោមធារ័ត្ន អាយុ ៤០ ឆ្នាំ ភេទ ប្រុស នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ខូចខាតជញ្ជាំងខាងក្រោយ និងបណ្តាញទិយោទឹក ប្រមាណ១០ភាគរយ ។
– ផ្ទះទី៣ ឈ្មោះ តាន់ ផេង អាយុ ៤៤ ឆ្នាំ ភេ ទ ប្រុស រស់នៅកាន់ណាដា ជួលអោយធនាគារ ខូចខាតជញ្ជាំងខាងកើតនៃតួរផ្ទះ ៣០ភាគរយ ។

  • មូលហេតុ: ឈ្មោះ បូ សុធារី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានស្មារតីវិបល្លាស បាន បង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះមួយខ្នង របស់ឈ្មោះសេង ហួត អាយុ ៦៣ ឆ្នាំ មុខរបរ លក់ម៉ូតូ គ្មានម្ចាស់រស់នៅបណ្តាលអោយឆេះ ។

  • បានប្រើប្រាស់រថយន្តស្នងការដ្ឋានខេត្ត ០២ គ្រឿង អស់ទឹក ៤០០០០ លីត្រ

  • បានប្រើប្រាស់រថយន្តអាវុធហត្ថ ០៣ គ្រឿង ប្រើប្រាស់ទឹក ១៥០០០ លីត្រ
  • បានប្រើប្រាស់រថយន្តអាជ្ញាធរអប្សរា ០២ គ្រឿង ប្រើទឹកអស់ ១៤០០០ លីត្រ ៕

 

មតិយោបល់