ព័ត៌មានជាតិ

បើកលឿនដូចហោះ បុករះរថយន្ត រួចបន្តបុកម៉ូតូអូសចូលផ្ទះពលរដ្ឋទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុករះរថយន្តតាក់ស៊ីមួយគ្រឿង រួចក៏រេចង្កូតទៅបុកម៉ូតូ១គ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿនក៏អូសទាំងម៉ូតូជាប់ក្រោមរថយន្តទៅបុកចូលផ្ទះលក់គ្រឿងដែក១កន្លែងទៀត បណ្តាលឲ្យរបួសមនុស្ស២នាក់ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូប២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែន។

ប្រភពឲ្យដឹងថា រថយន្តបង្កម៉ាក Corolla សេរីឆ្នាំ៩៨ ពណ៌ស ផ្លាកលេខភ្នំពេញ2R-9705 រថយន្តរងគ្រោះម៉ាក Camryបាឡែន ពណ៌ស ផ្លាកលេខភ្នំពេញ 2AG.7861 និងម៉ូតូ Smash Revo ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FW-7693 នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យមានមនុស្សចំនួន២នាក់ រងរបួសស្រាល។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា គេបានឃើញរថយន្តCorolla បើកបរតាមផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅទិសខាងជើង លុះមកជិតដល់ស្តុបស៊ីនជូរីផ្លាហ្សា ក៏បានបុកជាមួយរថយន្តតាក់ស៊ី ក៏រេចង្កូតទៅបុកម៉ូតូSmash រួចក៏ហួសទៅបុកចូលផ្ទះប្រជាពលរដ្ឋ ទើបទៅមុខលែងរួច បន្ទាប់មកគេឃើញអ្នកបើកបរ (ពាក់អាវក្រឡា) ចេញពីរថយន្ត ស្ថិតក្នុងភាពស្រវឹងជោក ក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនរង់ចាំសមត្ថកិច្ចមកដល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិសែនជ័យ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

photo_2016-07-28_06-09-18

photo_2016-07-28_06-09-16

photo_2016-07-28_06-09-14

photo_2016-07-28_06-09-12

photo_2016-07-28_06-09-10

drunk1

drunk

មតិយោបល់