ព័ត៌មានជាតិ

ឡើងកាប់ស្លឹកត្នោតស្របពេលឃើញឃ្មុំក៏ដុតភ្លើងយក តែឆេះស្លឹកខ្លាំងលោតចុះដល់ដីស្លាប់តែម្តង

កំពង់ធំ: ថ្ងៃទី១០ ខែមិថុនា ២០២១ វេលាម៉ោង០៨និង០០នាទី ស្ថិតនៅចំណុចភូមិប្រតោង ឃុំស្វាយ ភ្លើង ស្រុកតាំងគោក មានករណី លោតពីលើដើមត្នោត០១លើក បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់។ជនរងគ្រោះឈ្មោះ កើត សុខន ភេទប្រុស អាយុ ៤៩ឆ្នាំ ។
មូលហេតុ ដោយជនរងគ្រោះឡើងដើមត្នោតកាប់ស្លឹកពេលឃើញឃ្មុំក៏ដុតភ្លើងយកសិន ពេលឆេះស្លឹកត្នោតខ្លាំងបានលោតពីចុងត្នោតដល់ដីបណ្តាលឲ្យស្លាប់តែម្តង៕

 

មតិយោបល់