ព័ត៌មានជាតិ

លួចម៉ូតូមន្ត្រីក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ មិនបានសម្រេច ត្រូវម្ចាស់ឃាត់ប្រគល់សមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលកាច់សោក ម៉ូតូរបស់មន្ត្រីក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលជនរងគ្រោះបានចេញពីធ្វើការ រួចបានជិះម៉ូតូទៅផ្ទះ ទុកនៅខាងក្រោយផ្ទះ រួចចូលផ្លាស់ខោអាវ ហើយមិនបានដកសោ ភ្លាមនោះក៏ជនសង្ស័យ បានដើរចូលទៅក្នុងផ្ទះរួចធ្វើសកម្មភាព ជិះចេញមកខាងក្រៅតែត្រូវម្ចាស់តាមទាន់ ចាប់ខ្លួនបានត្រឹមរបងខាងមុខផ្ទះ រួចប្រគល់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផនអើលកាលពីវេលាម៉ោង ១១និង៥០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នៅ ប៉ុន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ គឹម រស្មី អាយុ៤០ឆ្នាំ មុខរបរមន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ មានទីលំនៅនៅកន្លែងកើតហេតុ។ចំណែកឯម៉ូតូជនសង្ស័យធ្វើសកម្មភាពលួចម៉ាកហុងដាឌ្រីមស៊េរី ០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CG-4748 ។

ក្រោយឃាត់ខ្លួនបានភ្លាមៗ នៅនឹងខ្លួនជនសង្ស័យសមត្ថកិច្ច បានរកឃើញដែកសរសៃលួសស្រួចចំនួន១ សម្រាប់ការឆ្គឹះសោ នឹងទួលវីសចុងស្រួច កែច្នៃសម្រាប់កាច់សោកម៉ូតូចំនួន១ បោះចោលនៅលើដី ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន បានទៅទទួលយកជនសង្ស័យ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កាកាបទី១ នឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់