ក្រុមជើងឯក Premier League, Manchester City សង្ឃឹមកីឡាករជើងចាស់ប្រេស៊ីល Fernandinho នឹងមិនចាកចេញពីក្លិបនៅពេលកិច្ចសន្យាអស់សុពលភាព។
កីឡាករវ័យ ៣៦ឆ្នាំប្រេស៊ីលរូបនេះកំពុងស្ថិតក្នុងបញ្ជីកីឡាករ ដែលនឹងចាកចេញនៅដំណាច់ខែមិថុនានេះ ក៏ប៉ុន្តែសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា Manchester City និង Fernandinho កំពុងស្ថិតក្នុងការចរចាលើកិច្ចសន្យាថ្មី ដែលនឹងរក្សារូបគេមួយរដូវកាលទៀត។
ប្រសិនបើការចរចាជោគជ័យមានន័យថា Fernandinho នឹងបង្ហាញខ្លួនអោយ Manchester City រដូវកាលទី៩ ចាប់តាំងពីផ្ទេរពី Shakhtar Donetsk នៅឆ្នាំ២០១៣។ មកដល់ពេលនេះកីឡាករប្រេស៊ីលរូបនេះបង្ហាញខ្លួនអោយ Manchester City បាន ២៤៥ប្រកួតហើយជួយក្រុមឈ្នះជើងឯក English Premier League ៤លើក, League Cup ៦លើក និងថ្មីៗនេះ Manchester City ឈានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងតែចាញ់ Chelsea៕
មតិយោបល់