ព័ត៌មានជាតិ

ខ្សែបម្រើ Liverpool, Georginio Wijnaldum បាន​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint Germain ផ្លូវការ​ហើយ

ខ្សែបម្រើ Liverpool, Georginio Wijnaldum បាន​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint Germain ផ្លូវការ​ហើយ​មិនមែន Barcelona ឡើយ​ជាមួយ​នឹង​កិច្ចសន្យា​ ៣​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស​។ ​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ​មិន​មាន​ការចរចា​បន្ត​កិច្ច​សន្យា​នៅ​ជាមួយ Liverpool ឡើយ ស្រប​ពេល​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Barcelona ជាច្រើន​ខែ​។​

​​ការផ្ទេរ​នេះ​ដែរ​ត្រូវ​បាន​គេ​ដឹង​ថា PSG បាន​ផ្តល់​ឈ្នួល​ច្រើនជាង Barcelona ខណ:​វត្តមាន​របស់​អ្នក​ចាត់ការ Mauricio Pochettino ក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​នាំយក Gini Wijnaldum ផង​ដែរ បន្ទាប់ពី​អ្នក​ចាត់​អា​ហ្ស​ង់​ទីន​រូប​នេះ​ ធ្លាប់​បាន​និយាយ​ជាមួយ​គេ​កាល​មុន​ផ្ទេរ​ទៅកាន់ Liverpool តែ​ពេលនោះ​ដំណើរ​ផ្ទេរ​ទៅកាន់ Spurs មិនបាន​សម្រេច​។

​Liverpool បាន​នាំ​យក Wijnaldum ពី Newcastle កាលពី​ឆ្នាំ២០១៦ ក្នុង​តំលៃ ២៥​លាន​ផោន​។ ​Georginio Wijnaldum ដែល​ជា​សមាជិក​របស់​ក្រុម​ជំរើសជាតិ​ហូ​ឡង់​នៅ Euro ២០២០ នេះបានបង្ហាញ​ខ្លួន​សរុប ២៣៧ប្រកួត​ឲ្យ Liverpool និង​ជា​សមាជិក​សំខាន់​របស់លោក Jurgen Klopp ដែល​ឈ្នះ​ជើងឯក UEFA Champions League និង English Premier League៕

 

មតិយោបល់