កំពង់ឆ្នាំងៈ ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី មានករណីខ្សែភ្លើងឆក់ បង្កឡើងដោយខ្លួនឯង បណ្ដាលអោយស្លាប់ លោកតាអាយុ៧៣ឆ្នាំម្នាក់ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ទេព ហេង ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ។
មូលហេតុ៖ មកពីឆ្លងម៉ូទ័រស្វាន បណ្ដាលឱ្យឆក់ស្លាប់ដោយខ្លួនឯង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុង លោកចុះទៅធ្វើកោសល្យវិច្ច័យ ដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច បានអនុញ្ញាតសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់