ព័ត៌មានជាតិ

​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី ​ប្រើប្រាស់​អាវុធកែច្នៃ​ខុសច្បាប់

​កំពង់ឆ្នាំង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ ​(​កាំភ្លើង​ច្នៃ​ប្រើប្រាស់​គ្រាប់​ពិត​)​ ខុសច្បាប់​ ។​

​ករណី​នេះ​ កម្លាំង​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩និង២០​នាទី​ព្រឹក​ ។​

​បុរស​ខាងលើ​មានឈ្មោះ​ គង់​ សា​វី​ន​ អាយុ​៣៤​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ភូមិ​តាម​ល់​លើ​ ឃុំ​កោះ​ថ្កូវ​ ស្រុក​ជល​គិរី​ខេត្ត​ កំពង់ឆ្នាំង​ ។​ ជាមួយនឹង​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់​ពិត​១​ដើម​ ​ប្រភេទ​គ្រាប់​ A.K​ ចំនួន​២០​គ្រាប់​ និង​គ្រាប់​ប្រភេទ​ M១៦​ ចំនួន​០៧​គ្រាប់​ ។​

​បច្ចុប្បន្ន​ បុរស​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​បាន​កសាង​សំណុំរឿង ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់