(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ័ន ហ្គៃដូ (Juan Guaido) បានអះអាងថាលោកបានទទួលការធ្វើតេស្ដ «វិជ្ជមាន COVID-19» តែមានរោគសញ្ញាស្រាលប៉ុណ្ណោះ។
នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅការ៉ាកាស់) លោក ហ្គៃដូ បានបញ្ជាក់ថាលោកកំពុងដាក់ខ្លួននៅដាច់ដោយឡែក ពីអ្នកដទៃ ហើយក៏បានបង្ហាញការព្រួយបារម្ភចំពោះករណីឆ្លង COVID-19 នៅក្នុងប្រទេសរបស់លោកផងដែរ។
វេណេស៊ុយអេឡា គិតត្រឹមថ្ងៃសុក្រកន្លងទៅ មានអ្នកឆ្លង COVID-19 ទូទំាងប្រទេស ១៥៥,៦៦៣នាក់ ក្នុងនោះស្លាប់ ១,៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១៤៤,២២៩នាក់៕
Reuters៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១
មតិយោបល់