កំពង់ឆ្នាំងៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង២៥ នាទី នៅត្រង់ចំណុចព្រែករូង ក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីលង់ទឹកបណ្ដាលឱ្យស្លាប់កុមារាម្នាក់ឈ្មោះ អ៊ិន ចក្រី អាយុ៥ ឆ្នាំ ។
មូលហេតុ៖ កុមារារងគ្រោះបានតាមជីដូនទៅឃ្វាលគោ និងបានចុះលេងទឹកបឹងបណ្ដាលឱ្យលង់ស្លាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់មកប្រគល់ទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់