ព័ត៌មានជាតិ

មុខសញ្ញាធ្វើសកម្មភាពឆក់កាបូបម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បានសម្រេចកាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខហាង ហួងសាន តាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីនេះកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនសង្ស័យម្នាក់ឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវមាត់ទន្លេ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រាយចង្វា រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់