ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅខេត្តស្រះកែវ សង្ស័យថាពលករខ្មែរ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ដោយគេសង្ស័យថា ជាពលករខ្មែរផងដែរ។

ដំណើររឿង៖ តាមប្រភពពីទឹកដីថៃ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តដឹកពលរដ្ឋខ្មែរ ពណ៌សមួយគ្រឿង បានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ មិនដឹងថារថយន្តខាងលើ ចូលប្រទេសថៃ ដើម្បីទិញអីវ៉ាន់ ដើរកម្សាន្តឬយ៉ាងណាទេ។

លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ពណ៌ទឹកប៊ិច ជិះមកពីទិសដៅបញ្ច្រាសគ្នា បែកកង់ក៏រេចង្កូតទៅបុករថយន្តដឹកពលរដ្ឋខ្មែរពេញទំហឹង បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់៕

មតិយោបល់