ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ដោយឃាត់ខ្លួន ជនជាតិវៀតណាមចំនួន២២នាក់ ក្នុងនោះមានស្រី៨នាក់ ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ។

ប្រតិបត្តិការនេះ បានកើតទ្បើងនៅវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចយឿត្រី គីឡូម៉ែត្រលេខ១១ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយឃាត់ជនជាតិវៀតណាមទាំងនោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕

មតិយោបល់