ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ២០នាទីយប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ម្នាក់ពាក់ព័ន្ធករណីឆក់ ត្រង់ចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ស្ថិតភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផល្លា សុផា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០២១ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀន។
វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DA-29 របស់ជនសង្ស័យ
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក សាំសុង ពណ៌ខ្មៅ របស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕


មតិយោបល់