ព័ត៌មានជាតិ

ជនមានសារធាតុញៀនម្នាក់ ប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: នៅវេលាម៉ោង០៤ និង០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវលេខ១០១៩ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ហង្ស វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពេលកំពុងល្បាតក្នុងមូលដ្ឋាន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនី តិវិធីច្បាប់ ៕

មតិយោបល់