ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ទូរស័ព្ទដៃជនជាតិចិន

ភ្នំពេញ: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ស្ថិតនៅម្តុំផ្សារបឹងបៃតង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៤នាក់ គេចខ្លួន០៣នាក់ (ឈ្មោះ រ៉ា , ឈ្មោះ ណាក់ និងម្នាក់ទៀតមិស្គាល់ឈ្មោះ) មធ្យោបាយម៉ូតូ០២គ្រឿង ។

ជនសង្ស័យឈ្មោះ អេម វ៉ា់ន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គ្មានសារធាតុញៀន បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនប្រូ១១ មិនបានសម្រេច ពីជនរងគ្រោះឈ្មោះ HUANG CHANGLIN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC8023296 មុខរបរបុគ្គលិកកម្មង់ទំនិញមជ្ឈមណ្ឌលរតនសម្បត្តិ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់ គ្មាន , សម្ភារ:បន្សល់ទុក: ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1P-7363 របស់ជនសង្ស័យ, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនប្រូ១១ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់