ព័ត៌មានជាតិ

អ្នករើសអេតចាយម្នាក់ ប្រើសារធាតុញៀនលើសកម្រិត យកដាវដេញកាប់មនុស្សលើសួននាគបាញ់ទឹក មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅវេលាម៉ោង ៧និង០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចំណុចមុខសណ្ឋាគាប្រេស៊ីដង់ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី កាន់កាប់អាវុធ (ដាវ) ខុសច្បាប់និងប្រើប្រាស់សារធាតុញៀន។ ជនសង្ស័យមានឈ្មោះ ណាស៊ែរ ប៊ិនហ្សាការរែ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ។ ដោយជនសង្ស័យខាងលើបានយកដាវដេញកាប់មនុស្សនៅលើសួននាគបាញ់ទឹក ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដំបងតែមិនបានសម្រេច។

វត្ថុតាង៖ ចាប់យកមានដាវចំនួន១ និងកង់ចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់