ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ ស្ត្រីម្នាក់ជិះម៉ូតូដឹកកូនប្រុសអាយុប្រហែល ៣ឆ្នាំ ប៉ះកញ្ចក់រថយន្តគេចតចោល បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៥៣នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់ជិះម៉ូតូដឹកកូនប្រុសម្នាក់អាយុប្រហែល ៣ឆ្នាំ ប៉ះកញ្ចក់រថយន្តគេចតចោល បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក គុបជ្រុង ពាក់ស្លាកលេខ កណ្ដាល 1N-0600។

ក្រោយពីកើតហេតុស្ត្រីខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តបើករត់គេចបាត់ ចំពោះម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីធ្វើការស្វែងរកសាច់ញាតិជនរងគ្រោះបន្ត៕

មតិយោបល់