បាត់ដំបងៈ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង៥នាក់នេះ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះបង្រ្កាប និងឃាត់ខ្លួនជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ កែវ លីហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពិតប្រាកដ រស់នៅក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួមនឹងថ្នាំញៀន៣កញ្ចប់។ ទី២ឈ្មោះ ស្រេង ម៉ារ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពិតប្រាកដ រស់នៅក្នុងភូមិ១៣មករ៉ា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់។ ទី៣ឈ្មោះ ភួង សុគន្ធា ហៅ ខួច ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ១៣មករ៉ា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួមនឹងសម្ភារជក់ថ្នាំញៀនមួយចំនួន។ ទី៤ឈ្មោះ សាយ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្រុម១៤ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងទី៥ឈ្មោះ ហៀង សុ ខន ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅក្រុម១៤ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមនឹងថ្នាំញៀនចំនួន៤គ្រាប់។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះហើយ៕
មតិយោបល់