អង់គ្លេសៈ ក្រុមម៉ូស្លីម ជាង៣ម៉ឺននាក់បានមកជួបជុំគ្នា នៅក្នុងស្រុក Hampshire លើកទង់ជាតិតែមួយរួមគ្នា និងបង្កើតជាហ្វូងមនុស្សជាជួរៗនៅពេលពួកគេធ្វើការបញ្ជាក់អះអាងម្តងទៀតធំពីការបដិសេធមិនគាំទ្រដល់អំពើហឹង្សា និងក្រុមជ្រុលនិយម។
ហសគមន៍ម៉ូស្លីមអាមាឌីយ៉ា បានដឹងនាំមនុស្សរាប់ពាន់នាក់មកប្តេជ្ញារក្សាសន្តិភាព និងការផ្តល់ការគោរពគ្នា នៅក្នុងតំបន់ hadeeqatul Mahdi (oakland Farm) ទីក្រុង Alton ។ការប្រមូលផ្តុំគ្នានេះត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះជាថ្ងៃចុងក្រោយនៃអនុញ្ញាបីថ្ងៃ លើកទី៥០។
ព្រះអធិរាជដ៏ថ្លៃថ្លា Hazrat Mirza Masroor បាននិយាយទៅកាន់គណៈប្រតិភូក្នុងអំឡុងពេលធ្វើពិធីប្តេជ្ញាចិត្ត ថា នេះជាការបញ្ជាក់ម្តងទៀត ពីភាពស្មោះត្រង់ និងភក្តីភាពរបស់ពួកគេ ចំពោះប្រទេសដែលពួកគេរស់នៅ។
សូមពញ្ជាក់ថា សហគមន៍ ម៉ូស្លីមអាម៉ាឌីយ៉ាបានដឹងនាំឲ្យមានសន្តិភាពដល់ពួកអ៊ីស្លាមឡើងវិញ ហើយសហគមន៍មួយនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌាក្នុង ១៨៨៩ យ៉ាងណាក៏ដោយ សហគមន៍មួយនេះ មិនបានបង្កើតនៅក្នុងចក្រភពអង់គ្លេសទេ រហូតដល់ឆ្នាំ១៩១៣ ។នៅឆ្នាំ១៩២៦គេបានសង់ព្រះវិហារដំបូងនៅក្នុងទីក្រុងឡុងដ៍ ក្នុងតំបន់ Putney ប៉ុន្តែមកដល់បច្ចុប្បន្នមានវិហារចំនួន ១២៩សាខា ៕
មតិយោបល់