ព័ត៌មានជាតិ

ស៊ូទ្រាំទៀតលែងបានហើយ! ស្ត្រីជាប្រពន្ធសម្រេចចិត្តប្ដឹងសមត្ថកិច្ច ឲ្យចាត់ការតាមច្បាប់ ករណីប្ដីប្រើហិង្សាក្នុងគ្រួសារ

បាត់ដំបងៈ នៅថ្ងៃទី១៦ ខែឆ្នាំ ២០២១ វេលាម៉ោង ៩និង៤០នាទីព្រឹក អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ព្រឿង ខេមរា អា យុ ៣៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការ សាកសួរពាក់ព័ន្ធករណីហិង្សាលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួស (បែកក្បាល) ដេរជាច្រើនថ្នេរ។

សូមជម្រាបជូនថា ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ហ៊ុន គឹមណាន ភេទស្រី អាយុ ៣០ឆ្នាំ ជាប្រពន្ធ ត្រូវបានប្តីឈ្មោះ ព្រឿង ខេមរា ប្រើហិង្សាដោយយកឈើជាជើងទម្រទូរស័ព្ទវាយទៅលើក្បាល រហូត បែកចេញឈាម (ដេរជាច្រើនថ្នេរ) ។

ដោយមិនអាចស៊ូទ្រាំបន្តទៀតចំពោះអំពើហិង្សារបស់ប្តីកំណាចនេះបាន ជនរងគ្រោះជាប្រពន្ធបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរ បាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឲ្យចាត់ការតាមផ្លូវច្បាប់ ហើយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះសមត្ថកិច្ចបានចុះទៅនាំខ្លួនគាត់មកធ្វើការសាកសួរ និងដកហូតវត្ថុតាងមានជើង ទម្រទូរស័ព្ទធ្វើអំពីឈើ ដែលរងការ បាក់បែកដោយករណីហិង្សានេះផង។

ក្រោយការសាកសួរសមត្ថកិច្ចនគរបាលរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕

មតិយោបល់