ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាចាស់ម្នាក់ ដែលធ្វើសកម្មភាពថ្មី បន្ទាប់ពីចេញពីពន្ធនាគារបាន ប្រមាណមួយឆ្នាំប៉ុណ្ណោះ

បាត់ដំបង: នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង ០០នាទី នៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្ស យម្នាក់ក្នុងករណីចោរកម្ម (លួចទរស័ព្ទដៃ) មកកាន់អធិការដ្ឋា ននគរបាលក្រុង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ជនសង័្សយឈ្មោះ រ៉ែន សីហា (ហៅ សីហា) ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅស្ថិតនៅផ្ទះជួលភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបាន៖
-ទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ស ចំនួន ០១ គ្រឿង
-ទូរស័ព្ទដៃម៉ាក iPhone 8plus ពណ៌ផ្កាឈូកចំ នួ ន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក sumsung galaxy note 4 ពណ៌ខ្មៅ ចំនួន០១គ្រឿង។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលពាក្យ បណ្តឹងពីករណី (ចោរលួច) ទូរស័ព្ទដៃ ដែលជនរងគ្រោះជាម្ចាស់បណ្តឹងឈ្មោះ ធា សុភាព ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្នាក់ នៅ វត្តលៀប ស្ថិតនៅភូមិវត្តលៀប សង្កាត់ចម្ការ សំរោង ក្រុងបាត់ដំបងខេត្តបា ត់ដំបងដែលករណី នេះបង្កដោយជនសង័្សយមុនស្គាល់អត្តសញ្ញាណ បានលួចយកទូរស័ព្ទរបស់ខ្លួនចំនួន០ ៣ គ្រឿង រួមមាន៖

-ទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌សចំ នួន០១ គ្រឿង
-ទូរស័ព្ទដៃម៉ាក iPhone 8plus ពណ៌ផ្កាឈូកចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក sumsung galaxy note 4 ពណ៌ខ្មៅ ចំនួន០១គ្រឿង។

ក្រោយពីទទួលពាក្យបណ្តឹងនិងឆ្លងតាមរយ:ការ ស្រាវជ្រាវ ទើបកំណត់ បាននូវមុខសញ្ញានេះ រ ហូតធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងជារបស់ជន រងគ្រោះបានមកវិញ ។

ក្រោយពីការឆ្លើយសារភាពរបស់ជន សង័្សយខាងលើ សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនមកការិយា ល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ ។

តាមការបញ្ជាក់ឱ្យដឹងថា ជនសង័្សយខាងលើ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ នាពេលកន្លងមក ហើយទើបត្រូវបានដោះ លែងប្រហែលក្នុងអំឡុងពេលមួយឆ្នាំតែប៉ុណ្ណោះ តែនៅពេលនេះរូបគាត់ត្រូវវិលទៅកាន់ពន្ធនាគារវិញ ដើម្បីកែ ប្រែខ្លួនសារជាថ្មីម្តងទៀត ៕

មតិយោបល់