ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើឲ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិអ្នកដទៃ ប្រើដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះ ស្ថិតត្រង់ចំណុចផ្ទះ១៦២ ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វង្ស កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅផ្ទះកើតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ វី សារ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៦៣ ភូមិមិត្តភាព សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។
នៅមុនពេលកើតហេតុ ជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង បានឈ្លោះប្រកែកជាមួយក្រុមគ្រួសារ រួចក៏យកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះនៅក្បែរគ្នា បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះមួយផ្ទាំង ពេលនោះជនរងគ្រោះក៏រាយការណ៍ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដុំថ្ម០១ដុំ បញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យខាងលើ ជាមនុស្សធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំ ០៦ខែ ក្នុងឆ្នាំ២០១៨ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ៕
មតិយោបល់