ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួនជាប់និងចម្រឹងបង្អួច បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ពៅ សុសល ភេទប្រុស អាយុ៥៤ឆ្នាំ មានប្រពន្ធឈ្មោះ កែ ណារី អាយុ៥២ឆ្នាំ មានកូនចំនួន៧នាក់ ប្រុស៣នាក់ មានទីលំនៅទីតាំងកន្លែងកើតហេតុ។
តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា កន្លងមកប្តីរបស់គាត់ចូលចិត្តផឹកស្រាជាប្រចាំនិងស្រវឹងរាល់ថ្ងៃ ដោយសារតែខ្លាចប៉ះពាល់ដល់សុខភាពប្តី ទើបហាមមិនឲ្យផឹកទៀត ។ រយៈពេល២ថ្ងៃមុន ប្តីរបស់គាត់ក៏លែងផឹកស្រាដែរ លុះមកដល់ថ្ងៃកើតហេតុ ខណៈរូបគាត់បានទៅទិញទឹកសណ្តែក ដោយទុកចៅប្រុសម្នាក់នៅជាមួយ ពេលដែលគាត់មកវិញក៏មានការឆោឡោ អ្នកជិតខាងមកជួយសង្គ្រោះដែរ តែដោយអកុសលប្តីរបស់គាត់ បានយកខ្សែអង្រឹងចងកជាប់ជាមួយដែកចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែង ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារចងកពិតប្រាកដមែន រួចក៏ប្រគល់សព ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់