បរទេស៖ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ច្បាស់លាស់ហើយថាលោកនឹងមិនចាកចេញពីកីឡាដ្ឋាន Stamford Bridge ឡើយទោះបីជាមានក្លឹបកំពុងជួបបញ្ហានិងព័ត៌មានចចាមអារ៉ាមថាគាត់នឹងចូលរួមជាមួយនឹងបិសាចក្រហម Man UTD ក្តី។
លោកគ្រូបង្វឹករូបនេះបានធ្វើការសន្យាសាជាថ្មីថានឹងបន្តរស់នៅជាមួយនឹង Chelsea រហូតដល់ចុងរដូវកាលទោះបីជាស្ថានភាពបច្ចុប្បន្នហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ក្តីពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់ក្លឹបពីសំណាក់រដ្ឋាភិបាលអង់គ្លេសជាពិសេសចំពោះម្ចាស់ក្លឹបជនជាតិរុស្សីលោក Abrahimovic។
គួររំលឹកដែរថាទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹបលោក Abrahimovic ត្រូវបានបង្កកដោយរដ្ឋាភិបាលអង់គ្លេសជុំវិញបញ្ហាលុកលុយអ៊ុយក្រែនដោយប្រទេសរុស្សីហើយជាលទ្ធផលក្លឹប Chelsea មិនត្រឹមតែមិនអាចបន្តកុងត្រាថ្មីជូនកីឡាករនោះទេថែមទាំងមិនអាចធ្វើការលក់សំបុត្រដើម្បីរកចំណូលបានថែមទៀតផងហើយចំពេលជាមួយគ្នានេះក៏មានលេចឬដំណឹងថាបិសាចក្រហម Man UTDកំពុងចរចាសុំធ្វើការជាមួយនឹងគ្រូបង្វឹកអាល្លឺម៉ង់រូបនេះទៀតផង៕
មតិយោបល់