ព័ត៌មានជាតិ

ឪពុកបង្កើត ចាប់រំលោភកូនស្រីរបស់ខ្លួន រហូតបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ឆ្នាំងៈ កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ស. ច. ភេទប្រុស អាយុ២៨ឆ្នាំ ស្ថិតនៅឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើនរបស់ខ្លួន អាយុ០៨ឆ្នាំ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកបានគេចខ្លួនបាត់ ។

ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ បានធ្វើការស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទីយប់ ។
ក្រោយពីការសាកសួរជនសង្ស័យ នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនរបស់ខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់