ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យណាស់! បុគ្គលិក HYBE ប្រថុយជីវិត ដើម្បីការសម្តែងរបស់ BTS ឲ្យមានសុវត្ថិភាព!

 

(កូរ៉េ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ ជាពិសេសអ្នកគាំទ្រ BTS ដោយកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រុមតារាចម្រៀង BTS បានធ្វើការប្រគុំតន្រ្តីមួយឈ្មោះថា «BTS Muster Sowoozoo» ២០២១ ជាមួយនឹងព្រឹត្តិការណ៍សម្តែងដ៏អស្ចារ្យដែលមិនធ្លាប់មាន។

ខណ:ពេលដែល អ្នកគាំទ្រកំពុងតែសប្បាយរីករាយ ជាមួយនឹងការសម្តែងរបស់ J-Hope និង Jungkook ក្នុងបទ «Chicken Noodle Soup» នោះ ស្រាប់តែមានឧប្បត្តិហេតុ ដែលស្មានមិនដល់មួយបានកើតឡើង គឺភ្លើងបានឆាបឆេះ បង្គោលមួយ និងបានរាលដាលយ៉ាងឆាប់រហ័ស ក្នុងរយ:ពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ប៉ុន្តែជាសំណាងល្អ ដែលមានបុគ្គលិកម្នាក់របស់ Big Hit កត់សម្គាល់ឃើញពី ស្ថានភាពគ្រោះថ្នាក់ ហើយបានរត់យ៉ាងលឿន ដើម្បីពន្លត់ភ្លើងដែលកំពុងឆេះ។ បុគ្គលិកម្នាក់នោះពិតជាធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ដោយសារតែបានដោះស្រាយវាតែម្នាក់ឯង ដោយប្រើដៃទទេដើម្បីពន្លត់ភ្លើង។ នេះបង្ហាញថា បុគ្គលិកម្នាក់របស់ Big Hit ម្នាក់ៗពិតជាធ្វើការបានរហ័ស និងស្រលាញ់ក្រុម BTS យ៉ាងណា វាជារឿងដែរគួរឲ្យសរសើរណាស់៕

មតិយោបល់