បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) ១លើក ត្រង់ចំនុចភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ៖ អ្នកប្រព្រឹត្តល្បែងខុសច្បាប់ចំនួន០៥នាក់រួមមាន ៖ ១.ឈ្មោះ ម៉ៅ ចាន់ថា ហៅ ខ្ញឹង ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ។ ២.ឈ្មោះ សុត សឿត ភេទស្រី អាយុ៤៥ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ។ ៣.ឈ្មោះ ស្រៀង គឹមសង ហៅ ណល់ ភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ។ ៤.ឈ្មោះ កាំង ទូច ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ និង៥.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់។
វត្ថុតាងចាប់យកបានរួមមាន៖
-សន្លឹកបៀរចំនួន០២ហ៊ូ
-កំរាលក្រាលសំរាប់លេងល្បែង០១ផ្ទាំង
-កន្ទេល០១
-ប្រាក់ខ្មែរចំនួន ២៨,០០០រៀល
-ម៉ូតូចំនួន ០២គ្រឿង
-ស្បែកជើង ០២គូរ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តការលេងល្បែងស៊ីសងខុសច្បាប់ទៀត រួចឲ្យវិញត្រលប់ទៅមូលដ្ឋានវិញ ៕
មតិយោបល់