ព័ត៌មានជាតិ

ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ ថ្ងៃទៀត

<

p class=”Paragraph__Container-sc-1d9assv-0 eOjhem”>

លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសនៅក្នុងសុន្ទរកថាតាម ទូរទស្សន៍មួយកាលពីថ្ងៃទី១៦ ខែមិថុនា នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA។

លោក ប្រាយុទ្ធបានមានប្រសាសន៍ថា “ឥឡូវនេះដល់ពេលដែលយើងត្រូវសម្លឹងមើលទៅអនាគតក្នុងការបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលចូលមកក្នុងប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយចាំបាច់ដើម្បីបន្ធូរបន្ថយការលំបាកដល់ប្រជាជនក្នុងការរកស៊ីចិញ្ចឹមជីវិត។ បើតាមគោលដៅដែលបានកំណត់ ប្រទេសថៃនឹងបើកដំណើរការឡើងវិញនៅពាក់កណ្តាលខែតុលា។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើក ដំណើរការឡើងវិញឆាប់ៗនេះប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច ហើយលោកបន្ថែមថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច គួរតែត្រូវបានរួចផុតពីការដាក់ឱ្យនៅដាច់ដោយឡែក។

អ្នកទេសចរដែលបានចាក់ថ្នាំបង្ការគួរតែអាចធ្វើដំណើរទៅប្រទេសថៃដោយគ្មានការដាក់កម្រិតឬការរឹតត្បិតណាមួយឡើយ។ លោកមានប្រសាសន៍ ទៀតថា“ លោកដឹងច្បាស់ថាការសម្រេចចិត្តរបស់លោកថ្ងៃនេះមានហានិភ័យពីព្រោះនៅពេលដែលយើងបើកប្រទេសរបស់យើងឡើងវិញ ទោះបីជាយើងបានរៀបចំបានល្អប៉ុណ្ណាក៏ដោយក៏អាចមានការឆ្លងបន្ថែមទៀតដែរ” ។ ទោះយ៉ាងណាបន្ទាប់ពីវាយតម្លៃស្ថានភាពនិងជីវភាពរស់នៅរបស់ប្រជាជន ដល់ពេលដែលយើងត្រូវប្រថុយជាមួយគ្នាហើយ៕

 

មតិយោបល់