បុរសម្នាក់ បើកម៉ូតូលឿនជ្រុលទៅបុកជាមួយរថយន្ដបណ្តាលឲ្យស្លាប់ភ្លាមៗ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស ម្នាក់ បាន ស្លាប់ បាត់បង់ ជីវិត នៅ កន្លែង កើតហេតុ ដោយសារ បើករថយន្ត មិន ប្រកាន់ ស្តាំ ហើយ ជ្រុល បុក ជាមួយ រថយន្ត ១ គ្រឿង ទៀត កំពុង ធ្វើ ដំណើរ បញ្ច្រាសទិស គ្នា ។

ហេតុការណ៍ នេះ កើតឡើង នៅ ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៤០ នាទី ត្រង់ ចំណុច ភូមិពុកឆ្មា ឃុំអន្លង់វិ់ល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ភាគី ម៉ូតូ ម៉ាក ហុងដា ឌ្រី ម C125 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ បាត់ដំបង 1AL-9058 អ្នកបើកបរ ឈ្មោះ នូ សា វី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ ភូមិ ស្វាយ ជ្រុំ ឃុំ អូរ ដំបង ២ ស្រុក សង្កែ ខេត្តបាត់ដំបង បើកបរ ក្នុង ល្បឿន លឿន ពី លិចទៅ កើត ( មិន ប្រកាន់ ស្ដាំ ) បាន ជ្រុល ចង្កូត ទៅ បុក នឹង រថយន្ដ ១ គ្រឿង ពេញទំហឹង ម៉ាក ហ៊ី យិ ន ដាយ ពាក់ ស្លាក លេខ ភ្នំពេញ 3A-0750 ( អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេច ខ្លួន ) ក្នុង ទិស ដៅ ប ញ្ជ្រា សទិស គ្នា ។

គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ នេះ បណ្តាល ឲ្យ អ្នកបើកបរ ម៉ូតូ បាន ស្លាប់ បាត់បង់ ជីវិត ភ្លាមៗ នៅ កន្លែង កើតហេតុ ។ ចំណែក ម៉ូតូ ខូចខាត ធ្ងន់ធ្ងរ ។

ករណីនេះ កម្លាំង ជំនាញ នគរបាល ស្រុក បាន ចុះ ធ្វើការ ត្រួតពិនិត្យ និង វាស់វែង រីឯ មធ្យោបាយ ទាំង ពីរ គ្រឿង សមត្ថកិច្ច បាន យក មក រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ស្រុក រង់ចាំ ចំណាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *