ព័ត៌មានជាតិ

មន្ត្រីជំនាញសហការជាមួយកម្លាំង​​ចម្រុះចុះពិនិត្យគុណភាពម្ហូបអាហារនិងទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកំពង់ធំ

 

កំពង់ធំៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពង់ធំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកំពង់ធំ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លទ្ធផល៖មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ និងបានដកយកគំរូចំនួន ៤គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត។ លើសពីនេះមន្ត្រី ក.ប.ប. ក៏បានអប់រំនឹងណែនាំអាជីវករលក់ដូរ ពីអំបិលដែលមានអ៊ីយ៉ូត និងគ្មានអ៊ីយ៉ូត ដោយដាក់ស្លាកសញ្ញាអោយបានត្រឹមត្រូវ៕

 

មតិយោបល់