បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសពបុរសជាជនពិការម្នាក់ត្រូវបានសាច់ញាតិរកឃើញនៅក្នុងទឹកអូរខាងក្រោយផ្ទះបន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនម៉ោង។
ករណីនេះកើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីស្ថិតនៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះសុខខាន់ភេទប្រុសអាយុ៣៤ឆ្នាំជាជនពិការមួយចំហៀងខ្លួនផ្នែកខាងស្តាំយូរឆ្នាំមកហើយបច្ចុប្ប្នន្នរស់នៅក្រុមទី១២ភូមិអូរកំបុតឃុំព្រែកខ្ពបស្រុកឯកភ្នំខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ឈ្មោះសុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរកំបុតឃុំព្រែកខ្ពបស្រុកឯកភ្នំមុខរបរព្រួរឡាន(ប្អូនបង្កើតរបស់សព)បានអោយដឹងថានៅយប់ថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូទៅលេងខេត្តជាមួយមិត្តភ័ក្រពេលត្រឡប់មកផ្ទះវិញទៅរកមើលបងប្រុសឈ្មោះជាជនរងគ្រោះតែរកមិនឃើញ។
ប្រភពបន្តថាបន្ទាប់មកខ្លួនក៏បើកភ្លើងទូរស័ព្ទដៃមើលទៅក្នុងអូរក្រោយផ្ទះស្រាប់តែឃើញស្បែកជើងបងប្រុសរបស់ខ្លួននិងឃើញជើងមនុស្សហើយនិងខោបងប្រុសខ្លួនទើបខ្លួនដឹងថាបងប្រុសខ្លួនធ្លាក់ទឹកស្លាប់បាត់ទៅហើយ។ខ្លួនក៏ស្រែកហៅបងទី០៥ឈ្មោះសុខញែបហើយហៅអ្នកភូមិឲ្យមកជួយស្រង់សាកសពបងប្រុសយកមកដាក់លើគោក។លុះដល់វេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យសាកសពតែសពបានដាក់ចូលមឈូសបាត់ទៅហើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕
មតិយោបល់