បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចក្រុមទី១៤ ភូមិកៀនកែស១ ឃុំគោក ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីរន្ទះបាញ់មួយកើតឡើងបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ។
ជនរងគ្រោះឈ្មោះ សារី ថងឌី ហៅ សុខ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះអោយដឹងថា នៅមុនពេលភ្លៀងជនរងគ្រោះបាននាំគា្ន៤នាក់ ទៅបាញ់សត្វនៅវាលស្រែ លុះពេលមេឃរកភ្លៀងក៏នាំគ្នាត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ចំណុចផ្លូវកើតហេតុភ្លៀងកំពុងធ្លាក់ ស្រាប់តែរន្ទះបាញ់ជនរងគ្រោះ ចំកណ្ដាលខ្នងបណ្ដាលឲ្យរងរបួសធ្ងន់ ។
ភ្លាមៗនោះ ក្រុមគ្រួសារបានយកជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យបង្អែកថ្មគោលដើម្បីសង្គ្រោះព្យាបាល ៕
មតិយោបល់