សៀមរាបៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីព្រឹក ម្ដាយកូន ២នាក់លង់ទឹកស្លាប់ ត្រង់ចំណុចស្រះទឹក ទំហំ ១០×៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ខាងត្បូងផ្ទះសព ១២០ម៉ែត្រ ស្ថិតភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១/ឈ្មោះ លុយ កុក ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ។
២/ឈ្មោះ សេត ស៊ីន ភេទប្រុស អាយុ ៨ឆ្នាំ ជាកូនបង្កើតរបស់សព។
បើតាមការអះអាងពីប្អូនថ្លៃជនរងគ្រោះ បានឱ្យដឹងថា៖ ជនរងគ្រោះ មានជំងឺរ៉ាំរ៉ៃ យូរហើយរហូតប៉ះពាល់ដល់ប្រព័ន្ធសសៃប្រាសាទ មានសតិមិនប្រក្រតី ចេះតែខ្លាចនេះខ្លាចនោះ និងធ្លាប់រកចង.កសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវសាច់ញាតិឃាត់ទាន់។ លុះព្រឹកថ្ងៃកើតហេតុប្អូនថ្លៃ និងជនរងគ្រោះ (សព) ណាត់គ្នាទៅរកបោចល្ពាក់ ខាងលិចភូមិ តែពេលនោះគ្មានម្ហូប គាត់ (ប្អូនថ្លៃ) ក៏ទៅរកទិញក្នុងភូមិ ខណៈមកវិញ មិនឃើញបងថ្លៃ និងកូនពុំដឹងទៅណា។
ក្រោយមកក៏មានអ្នកភូមិផ្អើលថា មានមនុស្សលង់ទឹកស្លាប់ នៅស្រះទឹកខាងត្បូងផ្ទះខ្លួន បាននាំគ្នាចុះស្រង់ទ្បើងមកលើគោក ទើបដឹងថា អ្នកនោះគឺជាបងថ្លៃខ្លួន និងកូនជនរងគ្រោះ។
ក្រោយកើតហេតុ មន្ត្រីជំនាញ បានធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាម អ្វីគួឲ្យកត់សម្គាល់ឡើង គឺសពពិតជាស្លាប់ដោយលង់ទឹកមែន៕
មតិយោបល់