ព័ត៌មានជាតិ

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ! ​បងស្រីប្រហែស ប្អូនលួចយកបាត់

កណ្តាលៈ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូយកទៅបញ្ចាំ ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា​​ នព្វស័កព.ស២៦៥១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ យី ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅ​សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ​ មុខរបរកម្មាការានីរោងចក្រ ​ត្រូវជាបងបង្កើតជនសង្ស័យ​ឈ្មោះ យី​ សុខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិ​ឃុំកើតហេតុ មានមុខរបរមិនពិតប្រាកដ​។

​មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានធ្វើពិធីសូត្រមុន ឲ្យឪពុកដែលបានស្លាប់ទៅហើយ ចំណែកម៉ូតូជនរងគ្រោះ បានទុកម៉ូតូមួយគ្រឿងម៉ាកស្មាសវី សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GL-6992 ទុករត់ការក្នុងពិធីបុណ្យលុះដល់វេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃខែដដែល ជនសង្ស័យក៏លួចយកម៉ូតូជនរងគ្រោះ ដែលមានសោនៅជាប់ជិះចេញយកទៅបាត់​ ទើបជនរងគ្រោះ បានទូរសព្ទទៅជនសង្ស័យតែជនសង្ស័យមិន ព្រមលើកទូរសព្ទទេ ​លុះដល់ថ្ងៃទី២០​ខែឆ្នាំដដែល ជនសង្ស័យបានបានទូរសព្ទ មកព្រពន្ធឲ្យផ្ញើរលុយចំនួន៣៥០ដុល្លារ ​​​ដើម្បីលុះយកម៉ូតូសងបងវិញ តែប្រពន្ធមិនបានផ្ញើរលុយឲ្យទេ​ លុះ​​ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ​រហូតដល់ ថ្ងៃទី២៦​សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញជនសង្ស័យ រួចរាយការមកលោកប្រធានការិយាល័យព្រហ្មទណ្ទ កម្រិតស្រាល ហៅជនសង្ស័យ មកប៉ុស្តិ៍សាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពនិងប្រាប់ទីតាំង ដែលគេយកម៉ូតូទៅបញ្ចាំ ឲ្យទៅឈ្មោះ រស់ សាវី​ ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិទួលធ្នង់ ឃុំព្រះនិពា្វន ស្រុកគងពិសីខេត្តកំពង់ស្ពី ក្នុតម្លៃ៣០០ដុល្លារ​ទើបសម្ថកិច្ចជំនាញស្រុក ​រាយការណ៍សុំគោលការណ៍បន្ត​ចុះទៅរកទីតាំនិងសហការជាមួយកម្លាំងជំនាញស្រុកគងពិសី និងប៉ុស្តិ៍​យកម៉ូតូ​ប្រគល់ ឲ្យមកស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់