ព័ត៌មានជាតិ

បុរសដែលអូសរទេះ ដឹកសំរាមចោល ក្នុងស្ទឹងនៅស្រុកបវល ត្រូវសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ ណែនាំហើយ

បាត់ដំបងៈ អាជ្ញាធរឃុំល្វាកោះហៅបុរសដែលអូសរទេះ ដឹកសំរាមមកចោល ក្នុងស្ទឹងនៅស្រុកបវល មកធ្វេីការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបន្តទៀត ដែលបន្ទាប់ពីឃើញសកម្មភាពរបស់បុរសម្នាក់អូស រទេះ ដឹកសំរាមយកមកចាក់ចោលក្នុងស្ទឹងក្នុងស្រុកបវេល ត្រូវបានមហារជនធ្វើការរិះគន់យ៉ាងចាស់ដៃតាមរយៈអ្នកប្រេីប្រាស់បណ្តាញសង្គម ។

នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក បុរសឈ្មោះ ផុន សំ ភេទប្រុសអាយុ ៣០ ឆ្នាំ រស់នៅភូមិល្វាចាស់ ឃើញុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរឃុំល្វា ស្រុកបវេ ល ខែត្តបាត់ដំបង កោះហៅមកធ្វើការសាក សួរទាក់ទងនឹងករណី ដឹកសំរាមយកមកចោលក្នុង ទឹកស្ទឹង បង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គម។

ក្រោយពីបានសារភាពទទួលស្គាល់នូវកំហុស ឆ្គងរបស់គាត់ អាជ្ញាធរឃុំបានធ្វេីកិច្ចសន្យាអប់រំ ណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត ៕

 

មតិយោបល់