កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ១៤៤០ស្ថិតក្នុងភូមិខោបសង្កាត់រការធំក្រុងច្បារមនវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខព្រៃវែង1B-3019បើកបរដោយឈ្មោះយ៉េតរ័ត្នធីភេទប្រុសអាយុ២០រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។
សមត្ថកិច្ចបន្តថាខណៈម៉ូតូកំពុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសពណ៌ស្លែពាក់ស្លាកលេខកំពង់ស្ពឺ2B-6959ធ្វើដំណើរបញ្ច្រាសទិសគ្នា(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយសារក្រោយពេលកើតហេតុគេចខ្លួនបាត់)។
ករណីនេះនគរបាលជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដឹកយកទៅរក្សាទុកនៅសាលតម្កល់សព។ចំណែកមធ្យោបាយទាំង២គ្រឿងប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី៕


មតិយោបល់