ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងជិះម៉ូតូដួលរបួសធ្ងន់ ព្រោះប្រញាប់ទៅជួបមុខស្រីស្នេហ៍

បាត់ដំបង: នៅវេលាម៉ោង ១០និង៤០នានទីយប់ថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ជិះម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតោលេខ៥ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ យ ស ណ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាក ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1T-6043 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែដួលដោយខ្លួនឯង។

បញ្ជាក់៖ ជនរងគ្រោះបានផឹកស៊ីស្រវឹងតាំងពីខេត្តពោធិ៍សាត់ ហើយបើកបរម៉ូតូលឿនមកស្រុកមោងឫស្សីទាំងយប់ដូច្នោះ គឺដើម្បីជួបមុខស្រីស្នេហ៍ តែសំណាងមិនល្អគ្រោះថ្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានយករបស់មានតម្លៃរក្សាទុក នៅពេលក្រុមគ្រួសារមកទទួលជនរងគ្រោះ ទៅព្យាបាលក៏ប្រគល់ជូនវិញ៕

មតិយោបល់