ព័ត៌មានជាតិ

Update៖ នៅព្រឹកនេះ សាកសពជនរងគ្រោះដែលទឹកកួចបាត់កាលពីម្សិលមិញរកឃើញហើយ…

ព្រះសីហនុ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជារពី ឯកឧត្តម គួច ចម្រើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងក្រុមអនុវត្តច្បាប់ កូវីត-១៩ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការចុះរុករកជនរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងកួចបាត់ ពេលមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ បានរកឃើញសាកសពបុរសជាជងរងគ្រោះហើយ នៅចន្លោះស្ពានអង្គការម្លប់តាប៉ាង ទៅស្ពាន ភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលនេះកម្លាំងសម្ថកិច្ចកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ៕

មតិយោបល់