ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

កំពង់ឆ្នាំង: ថ្ងៃច័ន្ទ ១២កើត ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១និង១០នាទី មានករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Dream C.125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ឡើយស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506 នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលម្ចាស់ម៉ូតូមានឈ្មោះ ដែក សុង ភេទប្រុស អាយុ ៦៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូចេញពីផ្ទះទៅមើលដីស្រែ នៅចំណុចកើតហេតុខាងលើ បានទុក ម៉ូតូនៅលើផ្លូវលំដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ពេលទៅមើលដីស្រែ បានប្រហែល៤០ នាទីដោយនឹកឃើញថាភ្លេចដកកូនសោចេញពីម៉ូតូ ក៏បានដើរត្រឡប់មកកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្តង ។

បានទទួលដំណឹងភ្លាមកម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ីម មករា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់