ព័ត៌មានជាតិ

ឪពុកម្តាយធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសស្រី២នាក់ លង់ទឹកស្រះស្លាប់បាត់បង់ជីវិត

កំពង់ធំ: នៅថ្ងៃព្រហស្បតិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ និង ០០នាទី មានករណីក្មេងប្រុសស្រីចំនួន០២នាក់ បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ទីតាំងសិ្ថតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

១-ជនរងគ្រោះឈ្មោះ សេង សំណាង ភេទប្រុសអាយុ៣ឆ្នាំ ។
២-ជនរងគ្រោះឈ្មោះ ដែន សុជាតា ភេទស្រីអាយុ៤ ឆ្នាំ ។

មូលហេតុ៖ ឪពុកម្ដាយមានការធ្វេសហែស បណ្តាលឲ្យកូនលង់ទឹកស្លាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលូដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យសាកសពទាំងពីរនាក់នោះ ។ បន្ទាប់មកបានបញ្ជាក់ថា ក្មេងរងគ្រោះប្រុសស្រីទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្រះ ប្រាកដមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់