បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាម៉ឺន ប៉ុស្តិ៍គោកឃ្មុំ និងប៉ុស្តិ៍ជ្រោយស្តៅ បានចុះបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង បង្កភាពអនាធិបតេយ្យតាមទីសាធារណៈដោយបង្ហោះម៉ូតូតាមដងផ្លូវ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៨នាក់ ។
ក្នុងនោះកម្លាំងជំនាញ បានដកហូតវត្តុតាង ជាមធ្យោបាយបង្ក ម៉ូតូចំនួន ០៥គ្រឿង ។ នាពេលនេះ កម្លាំងនគរបាលស្រុកបានអប់រំ និងធ្វើកិច្ចសន្យារួច បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕
មតិយោបល់