ព័ត៌មានជាតិ

ចុមច្រើនណាស់! អាវុធហត្ថបង្ក្រាបស្ត្រីជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនជាច្រើនពាន់គ្រាប់!

កោះកុង: ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជាច្រើនពាន់គ្រាប់ ត្រូវបានកម្លាំងការិយាល័យជំនាញ អាវុធហត្ថខេត្តកោះកុងធ្វើការបង្ក្រាបនិងដកហូតបានយ៉ាងសន្ធឹកសន្ធាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ទួន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅបន្ទប់ផ្ទះជួល២២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងបានធ្វើការដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ = ១០១.២៧ ក្រាម
,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា)ចំនួន២០០០ គ្រាប់= ១៨០ ក្រាម រួមនឹងទូរសព្ទចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់