កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទីយប់ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីហិង្សាប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ មានគ្នាចំនួន០២នាក់( ស្លាប់០១នាក់និងរបួសធ្ងន់០១នាក់) ។
ជនរងគ្រោះរួមមាន ៖
១/ ឈ្មោះ លីម៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភូមិពាមក្រសោប ឃុំពាមប្រសោប ស្រុកមណ្ឌលសីមាមុខរបរកម្មករដែលរងរបួសចំកណ្ដាលក្បាល ពីរកន្លែងនិងលើខ្លួន៤កន្លែង រហូតដល់ស្លាប់ ។ ២/ ឈ្មោះ ប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាខេត្ត្តកោះកុង មុខរបរកម្មករ ត្រូវរបួស០៣កន្លែងធ្ងន់ សំរាកព្យាបាលនៅពេទ្យ ។
តាមកាមេរ៉ា ជនសង្ស័យមានគ្នាចំនួន៥ទៅ១០នាក់ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុង ធ្វើការនៅកន្លែងកើតហេតុនិងស្រាវជ្រាវរកជនសង្ស័យ ៕
មតិយោបល់