ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញ បុរសវ័យចំណាស់ម្នាក់ ជាអ្នកធាក់ស៊ីក្លូ ដេកស្លាប់នៅខណ្ឌដូនពេញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ករណីពលរដ្ឋប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅទីតាំងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ សពជនរងគ្រោះខាងលើ មានមុខរបរជាអ្នកធាក់ស៊ីក្លូ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានបន្ថែមក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់