ភ្នំពេញៈ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្ដោះអាសន្នរយៈពេល១ម៉ោងកន្លះ ចាប់ពីវេលាម៉ោង១១៖៣០នាទីព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី១៧ ខែឧសភាស្អែក នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
សេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា ថា “នៅថ្ងៃទី17 ខែឧសភា អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន រយៈពេល 1ម៉ោងកន្លះ ចាប់ពីម៉ោង11:30 នាទីព្រឹក រហូតដល់ ម៉ោង01:00 នាទីរសៀល នៅបន្ទប់ភ្លើង P675 ដែលស្ថិតនៅភូមិបត់តាជី ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលកែវទម្រ (Pin អ៊ីសូឡាទ័រ) ដែលបែក”។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់